សកម្មភាពចុះចាក់វ៉ាក់សាំងសារទឹកគោ ក្របី នៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ២៤ កក្កដា ២០២៤
77

ព្រឹកថ្ងៃពុធ ០១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំពិធីចាក់វ៉ាក់សាំងជម្ងឺសារទឹក និងជម្ងឺអុតក្តាមគោ-ក្របី និងសំណេះសំណាលជាមួយបងប្អូនជនជាតិដើមភាគតិច ដើម្បីចូលរួមទប់ស្តាត់នូវការរីករាលដាលនៃជម្ងឺឆ្លងសត្វគោ-ក្របី កាត់បន្ថយអត្រាសត្វស្លាប់ និងហានិភ័យពីការបរិភោគសាច់សត្វជាដើម នៅសាលាបឋមសិក្សាកាតូត ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីឯកឧត្ដមអភិបាលរង នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ វរៈសេនីយ៍នៃកងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធានក្រុមប្រឹក្សាស្រុកសេសាន លោកអភិបាលនៃគណៈអភិបាលស្រុកសេសាន និងមន្ទីរ អង្គភាពពាក់ព័ន្ធព័ន្ធ ព្រមទាំងលោក លោកស្រីមន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមសរុបប្រមាណ១៤៥គ្រួសារ និងបានចាក់វ៉ាក់សាំងសារទឹកគោ ក្របី បានចំនួន៤៥០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter