ស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោក ឆិល វិបុល អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក យ៉ា ថា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យសួនបន្លែកសិករដែលរងការបំផ្លាញពីសត្វល្អិតចង្រៃ ស្រឹងជញ្ជក់ រុយចោះផ្លែ ក្នុងដំណាក់កាលប្រមូលផល នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងបានធ្វើការបានណែនាំឲ្យកសិករសំអាតស្មៅជាជម្រកសត្វល្អិត និងប្រើប្រាស់ថ្នាំកសិកម្មកំចាត់សត្វល្អិតចង្រៃលើដំណាំ ដែលមានធាតុសកម្ម imidachloprid, cypermethrin, buprofezin សម្លាប់ពពួកសត្វល្អិតស្លាបរឹង សត្វជញ្ជក់ ស្រឹង ទ្រីប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម