ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី មន្ត្រីរាជការក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង និងប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក សរុបប្រមាណ ៧០នាក់។
នាឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមពិធីនាថ្ងៃនេះដែលជាពិធីដ៏មានសារៈសំខាន់ និងមានតម្លៃ ដើម្បីផ្តល់អនុសាសន៍ និងតម្រង់ទិសបន្ថែមដល់មន្ទីរកសិកម្មខេត្ត ដោយផ្តោតលើលទ្ធផលការងារទទួលបានធៀបនឹងការងារកន្លងទៅ ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរ ចំទិសដៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម