សកម្មភាពចុះអន្តរាគមន៍ពិនិត្យលើសត្វល្អិតចង្រៃបំផ្លាញដំណាំ ស្ថិតនៅឃុំសំអាង ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ ១៦ មិថុនា ២០២៥
4

ស្ទឹងត្រែង៖ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោក ឆិល វិបុល អនុប្រធានការិយាល័យផ្សព្វផ្សាយ និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ០១រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្រ្តីកសិកម្មឃុំសំអាង, ឃុំអន្លង់ជ្រៃ ខេត្តស្ទឹងត្រែង បានចុះអន្តរាគមន៍ពិនិត្យលើសត្វល្អិតចង្រៃបំផ្លាញលើដំណាំ ស្ថិតនៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ 
+បញ្ហាជួបប្រទះ÷
-មានវត្តមានសត្វជ្រឹងជញ្ជក់លើត្រសក់ 
-កសិករមិនបានកាត់តាក់តែងស្លឹកដំណាំ
-មានស្មៅដុះជុំវិញច្រើន
-ការក្រាសកៅស៊ូគ្របរងមិនត្រឹមត្រូវ
-ការដាំដុះដង់ស៊ីតេ ចន្លោះគុម្ព ញឹកពេក 
-ការប្រើប្រាស់ជី មិនតាមដំណាក់កាលដំណាំ
+លទ្ធផលសម្រេចបាន÷
-មន្រ្តីបច្ចេកទេស មន្រ្តីកសិកម្មឃុំ និងកសិករម្ចាស់ចំការបានចុះពិនិត្យលើដំណាំត្រសក់ សណ្តែកកួរ ត្រឡាច មានវត្តមានជ្រឹងជញ្ជក់ លើត្រសក់ ដែលកំពុង ផ្កា ក្តឹប 
-បានណែនាំឲ្យកសិករកាត់តាក់តែងស្លឹក កាត់បន្ថយជម្រកសត្វល្អិត ធ្វើឲ្យដើម ផ្លែលូតលាស់ ការពារពួកផ្សិត និងមានពន្លឺគ្រប់គ្រាន់ 
-បានណែនាំកសិករសម្អាតស្មៅ កាត់បន្ថយ ម្រកសត្វល្អិត កាត់បន្ថយស្រូបជីជាតិពីដី 
-បានណែនាំនៅបច្ចេកទេក្រាលកៅគ្របរង និងការប្រើសំណាញ់ទ្រើង
-បានណែនាំកសិករនៅការធ្វើថ្នាំពុលធម្មជាតិបណ្តេញសត្វល្អិតចង្រៃលើដំណាំបន្លែ 
-និងការប្រើប្រាស់ថ្នាំពុលកសិកម្ម ទៅតាមធាតសកម្មថ្នាំ កម្រិតប្រើប្រាស់ រយះពេលរងចាំ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter